ព្រឹត្តិការណ៍​បុណ្យ​ភូមិ​បានចាប់កំណើត​ពីសា​រណា​បញ្ចប់​ឆ្នាំ​របស់​និស្សិត ​នៃ​មហាវិទ្យាល័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ទូរគមនាគមន៍ គឺ​កញ្ញា រិទ្ធី លំអរ​ពេជ្រ​។ កាលណោះ ក្នុង​ឆ្នាំ​២០០៤ លំអរ​ពេជ្រ ដែល​ត្រូវ​ជ្រើស​រើសយក​ការផលិត​ឯកសា​វីដេអូ​ក្រោម​ប្រធានបទ ល្ខោន​ស្រមោល​ស្បែក​ធំ ត្រូវការ​ការសំដែង​ជាក់ស្តែង​មួយ ហើយ​ក្នុង​ទម្រង់​បែប​បុរាណ​ទៀត​។ ពោលគឺ វា​ជាការ​សំដែង​ក្រោម​ពន្លឺភ្លើង​ដែល​គេ​ដុត តែ​មិនមែន​ពន្លឺ​អគ្គិសនី​ឡើយ​។ ហើយ​ជាការ​ពិត វា​ត្រូវតែ​ជាការ​សំដែង​ល្ខោន​មួយ​ជា​សាធារណៈ ដែលមាន​អ្នកទស្សនា​។ យុវជន​និស្សិត លំអរ​ពេជ្រ ដោយមាន​ការចូលរួម​ពី​ប្អូនស្រី និង​មិត្តភក្តិ​២​រូប​ទៀត បានដាក់​ចិត្ត​ដាក់​កាយ​រៀបចំ​កម្មវិធី​សំដែង​ល្ខោន​ស្រមោល​ស្បែក​ធំ​តែម្តង ដើម្បី​បាន​រូបភាព​ក្នុង​ការថត​វីដេអូ​ឯកសារ​។​

You may also like

Back to Top